អំពីច្បាប់ ៖ ជាទូទៅមនុស្សភាគច្រើនទទួលស្គាល់តែច្បាប់ដែលមនុស្សកំណត់ ហើយភ្លេចគិតច្បាប់មួយទៀត ធ្វើឲ្យគេទៅជាមនុស្សឃោរឃៅឬមាន អាក្បកិរិយាចម្លែកៗ។ ច្បាប់មួយទៀតនោះគឺច្បាប់ធម្មជាតិ។ ឩទាហរណ៍ មនុស្សម្នាក់ទៅលួចបាយរបស់គេស៊ី បើតាមច្បាប់កំណត់ទង្វើបែបនេះចាត់ទុកថាខុសច្បាប់ តែបើតាមច្បាប់ធម្មជាតិ ពេលមនុស្សអត់ឃ្លានមកប្រព្រឹត្តបែបនេះគឺជារឿងត្រឹមត្រូវព្រោះដើម្បីសេចក្តីរស់រានតាមធម្មជាតិកំណត់ឲ្យ។ សំណាងល្អដែរដែលច្បាប់កំណត់ឲ្យមានទោសធ្ងន់ឬស្រាល។ តែទោះជាយ៉ាងណា មនុស្សដែលទទួលស្គាល់ ឬសំអាងតែលើច្បាប់កំណត់មួយមុខ ដោយមិនព្រមយកច្បាប់ធម្មជាតិឬសីលធម៌គុណធម៌មកគួបផ្សំពិចារណា អនាគតច្រើនតែបញ្ចប់ដោយសោកនាដកម្ម។ ខ្ញុំសង្ឃឹមថាអនុជនខ្មែរជំនាន់ក្រោយនឹងចងចាំច្បាប់ទាំងពីរនេះដើម្បីអភិវឌ្ឍខ្លួនឲ្យដល់ទីខ្ពស់បំផុត កុំឲ្យមានជញ្ជាំងឬពិតានមករារាំង ទើបយើងអាចបង្កើនសក្តានុពលស្តារកិត្តិយសបុព្វបុរសមកវិញ។
Kim Channa