ចំណងទាក់ទង ៖ ពិតណាស់ថាមនុស្សមានកាតព្វកិច្ចទទួលខុសត្រូវលើទង្វើរបស់ខ្លួន ដែលជាការទទួលខុសត្រូវលើផ្នែកដ៏តូចមួយ។ ប៉ុន្តែទន្ទឹមគ្នានេះ មនុស្សមិនអាចរស់នៅតែម្នាក់ឯងបានទេ គឺត្រូវតែមានការពឹងពាក់គ្នា ជួយគ្នា រួមប្រាស្រ័យគ្នាប្រកបដោយមនសិការរួម(ដូចជាមនសិការជាតិជាដើម) ដែលតម្រូវឲ្យមនុស្សត្រូវមានការទទួលខុសត្រូវលើផ្នែកដែលធំជាងមុន គឺសង្គម ឬជាតិ ឬមនុស្សជាតិ។ ហេតុនេះមនុស្សក្នុងជាតិតែមួយប្រៀបដូចសរីរាង្គក្នុងខ្លួនមនុស្សតែម្នាក់ បើសរីរាង្គណាមួយឈឺចាប់ ម្ចាស់ខ្លួនក៏ឈឺចាប់ ឬបើក្រុមណាមួយទៅបង្កការឈឺចាប់ដល់ក្រុមណាមួយ សង្គមឬជាតិក៏នឹងត្រូវឈឺចាប់ ហើយការឈឺចាប់នោះនឹងរាលដាលមករកម្ចាស់ដើមជាដដែល។ ជាការគួរឲ្យសោកស្តាយ ដែលមនុស្សជាច្រើនអួតអាងថាស្រឡាញ់ជាតិ(មានមនសិការរួម) ប៉ុន្តែបែរជាមិនយល់ពីពាក្យស្រឡាញ់ជាតិឲ្យដល់ទីជម្រៅឡើយ ឬមួយគេប្រើពាក្យនេះដើម្បីផលប្រយោជន៍អ្វីផ្សេង?
Kim Channa